លោកជំទាវ ហ៊ុន ស៊ីណាត ចេញមុខអន្តរាគមន៍ជួយរាស្ត្រជុំវិញរឿងយកលុយពលករខ្មែរនៅច្រកឡែម

រាជធានី​ភ្នំពេញ ៖ លោក ​ជំទាវ ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ស្នើ​ទៅ​អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម សុខ លូ ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កើត​មាននៅ​ច្រកព្រំដែន ឡែ​ម ជុំវិញ​រឿងរ៉ាវ​មន្ត្រី​នៅ​ច្រក​ទ្វារ​មួយ​នេះ​បាន​កៀបសង្កត់​យក​លុយ​ពី​ពលករ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។

តាម​រយៈ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​ដាក់​ចំ​ៗ​ទៅ​អភិបាលខេត្ត​បាត់ដំបង​ថា​«​ខ្ញុំ​សូម ​ឯកឧត្តម​គណៈ​អភិបាលខេត្ត​បាត់ដំបង ​សុខ លូ មេត្តា​ជួយ​មើល​រឿងរ៉ាវ​របស់​រាស្ត្រ​ច្រក​ឡែ​ម ក្នុងស្រុក​កំ​រៀង​នៅ​តាម​ច្រក​នេះ​បាន​ធ្វើបាប​រាស្ត្រ​រាល់ថ្ងៃ​» ។

លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដែល​ពលរដ្ឋ​ខ្មែរ​គោរព​ស្រលាញ់ និង​តែង​ហៅ​លោក​ជំទាវ​ថា​«​លោក​ជំទាវ​ចិត្តធម៌​» បាន​មាន​ប្រសាសន៍​បន្ត​ថា រឿងរ៉ាវ​យក​លុយ​ពី​ពលករ​ខ្មែរ​នៅ​ច្រក​ឡែ​ម​នេះ គឺ​រូប​លោក​ជំទាវ ទទួល​បាន​ព័ត៌មាន​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​ដែល​ប្រជាពលរដ្ឋ​បាន​ឆាត​មក​ឲ្យ ខ្ញុំ​ជម្រាប​ជូន​ដល់​ថ្នាក់លើ​ផង តើ​រឿង​នេះ​វា​យ៉ាងណា​ដែរ?​»​។

«​រឿង​ច្រក​ឡែ​ម​មួយ​នេះ​យូរហើយ​បែប​រក​លុយ​ដូច​ពាក្យ​គេ​ថា ត្រី​ចង្វា​ចិញ្ចឹម​ត្រី​ឆ្ដោ​ហើយ​មើលទៅ ។ សូម​អស់លោក​ដែល​ពុក​រលួយ​ល្មម​ឆ្អែតឆ្អន់​ហើយ ។ ម្យ៉ាងទៀត​មាន​ក្មេង​កំពុង​តែ​ស្រែក​រឿង​នេះ​ស្រាប់​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ជំទាវ​ចិត្តធម៌ ហ៊ុន ស៊ី​ណាត ដែល​រូប​លោក​ជំទាវ តែងតែ​អន្តរាគមន៍​ជា​រឿយ​ៗ ដើម្បី​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ ពិសេស​លោក​ជំទាវ​តែងតែ​ព្រលះ​មន្ត្រី​ខូច​ៗ​ណា​ដែល​ពុក​រលួយ ធ្វើបាប​រាស្ត្រ​កន្លង​មករ​ហូត​ប្រជាពលរដ្ឋ​គោរព​ស្រលាញ់​លោក​ជំទាវ និង​តែងតែ​សុំ​លោក​ជំទាវ​ជួយ​អន្តរាគមន៍​រាល់ពេល​មាន​បញ្ហា​អយុត្តិធម៌​កើត​មាន​លើ​ប្រជាពលរដ្ឋ ។

ជាក់ស្តែង​រឿងរ៉ាវ​នៅ​ច្រក​ឡែ​ម ស្រុក​កំ​រៀង ខេត្តបាត់ដំបង មាន​ពលករ​ខ្មែរ​ជា​ច្រើន​រូប​បាន​លើក​ឡើង​ថា ក្រោយ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​រួច​ក៏​ធ្វើ​ដំណើរ​ទៅ​ថៃ​វិញ ដើម្បី​បន្តការងារ ។ តែ​អ្វី​ដែល​ហួសចិត្ត​នោះ​មាន​ពលករ​ខ្មែរ​មួយ​រូប​បាន​លាតត្រដាង​រឿងរ៉ាវ​ពុក​រលួយ​នៅ​ច្រក​ឡែ​ម​ថា រូប​លោក​ត្រូវ​ចំណាយ​លុយ​អស់​១៣០០​បាត (​ប្រមាណ​ជាង​១៥​ម៉ឺន​រៀល​) លើ​ឯកសារ​ដើម្បី​បាន​ឆ្លង​ច្រក​ឡែ​ម​ចូល​ទឹកដី​ថៃ ។

ជាមួយ​គ្នា​នោះ លោក​ជំទាវ ហ៊ុន ស៊ី​ណាត ក៏​បាន​ចែកចាយ​វី​ដេ​អូ​ដែល​ពលករ​ខ្មែរ​រៀបរាប់​អំពី​ការ​យក​លុយ​នៅ​ច្រក​ឡែ​ម​ផង​ដែរ​។ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ​មាន​រយៈពេល​មិន​ដល់​១​នាទី​ផង​នោះ​យើង​ឃើញ​ពលករ​ខ្មែរ​មួយ​រូប​ដែល​បាន​ឆ្លង​ទៅ​ប្រទេស​ថៃ​តាម​ច្រក​ឡែ​ម​បាន​ថ្លែង​ថា បងប្អូន​ពលករ​ខ្មែរ​យើង​ចូល​ឆ្នាំ​រួច បើ​ចង់​ឡើង​មក​ថៃ ចងការ​លុយ​គេ​ឱ្យ​ច្រើន​បន្តិច​មក ។

ពលករ​ខ្មែរ​រូប​នេះ​បន្ត​ថា រូប​លោក​បាន​ឆ្លង​ទៅ​មក​ដល់​ប្រទេស​ថៃ​ហើយ ដោយ​ឆ្លងកាត់​តាម​ច្រក​ឡែ​ម ដោយ​ពលករ​ខាងលើ​អះអាង​ថា លោក​ត្រូវ​ចំណាយ​លុយ​សរុប​ប្រមាណ​១៣០០​បាត ដោយ​ដំបូង​លោក​យក​អត្តសញ្ញាណ​បណ្ណ​ទៅ​ថតចម្លង​លើ​ក្រដាស​ស​ទំហំ A4 អស់ ១០០ បាត (​ប្រមាណ​ជា​១១ ០០០ រៀល​) បន្ទាប់​មក​ពលករ​ខាងលើ​បន្ត​ថា លោក​ត្រូវ​តម្រង់​ជួរ​ជាមួយ​ពលករ​ខ្មែរ​ជា​ច្រើន​ទៀត ទម្រាំ​អស់លោក​នៅ​ច្រក​ទ្វារ​ចារ​លេខ​រៀង​លើ​ក្រដាស​ថតចម្លង​អត្តសញ្ញាណ​បណ្ណ ទំហំ A4 គឺ​ត្រូវ​ចាយ​អស់ ១២០០​បាត (​ប្រមាណ​ជាង​១៤​ម៉ឺន​រៀល​) បន្ថែម​ទៀត​ទម្រាំ​បាន​ឆ្លងកាត់​ច្រក​ឡែ​ម​ចូល​ទឹកដី​ថៃ​។

ក្រោយ​ពេល​លោក​ជំទាវ ហ៊ុន សែន ស្នើ​ចំ​ៗ​ទៅ​អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ ឱ្យ​ពិនិត្យ​រឿងរ៉ាវ​ជញ្ជក់​ឈាម​យក​លុយ​ពលករ​ខ្មែរ​នៅ​ច្រក​ឡែ​ម ឃើញ​មាន​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​បាន​ចូល​មក​បញ្ចេញ​យោល់​អរគុណ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត​ដែល​បាន​ជួយ​អន្តរាគមន៍ ។

ក្នុង​នោះ​ក៏​មាន​បងប្អូន​ខ្លះ​ទៀត​សុំ​លោក​ជំទាវ​ឱ្យ​ជួយ​អន្តរាគមន៍​បន្ថែម​ទៀត ដោយ​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា «Thida Ny» ក៏​បាន​ចូល​ទៅ​ខម​មិន​សុំ​លោក​ជំទាវ​ថា «​សូម​លោក​ជំទាវ​ជួយ​ផង ខ្ញុំ​ធ្វើការ​មិន​បាន​លុយ​ច្រើន​ទេ ពេល​ទៅ​ផ្ទះ​ម្ដង​ៗ​ចំណាយ​ច្រើន​រឿង​ច្រក និង​តែ​ម្ដង​ឆ្នាំ​នេះ​ខ្ញុំ​មិន​បាន​ទៅ​លេង​ផ្ទះ​ទេ ព្រោះ​ច្រកចេញ​ថ្លៃ​ពេក​មិនមែន​តែ​ច្រក​ឡែ​ម​ទេ​គ្រប់​ច្រក បើ​ដូច​ពី​មុន​អត់​លុយ​ក៏​ទៅ​ផ្ទះ​បាន​ដែរ​តែ​ឥឡូវ​ប្រើ​លុយ​ច្រើន​ពេក​ទើប​ខ្ញុំ​មិន​បាន​ទៅ​ផ្ទះ »​។

ចំណែក​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Kwan NiTa» ក៏​បាន​ថ្លែងប្រាប់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត​ថា​«​ខ្ញុំ​អស់ចង់​2000​បាត​» ឬ​ប្រមាណ​ជិត​២៣​ម៉ឺន​រៀល ។ ក្រោយ​ឃើញ​សារ​បែប​នេះ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ថា​«​អុញ​!​ម៉េច​បាន​អស់​លុយ​អ​ញ្ចឹ​ង​ខ្ញុំ​ឃើញ ។ ឯកឧត្តម សុខ លូ បាន ចុះ​ទៅ ​ពេល​នោះ​ពលករ​ខ្មែរ បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា រាល់​ការ​បំពេញបែបបទ ឯកសារ​ចេញចូល​ឆ្លង​ដែន​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ភាព​លឿន​រហ័ស​ជាង​មុន និង​ពុំ​មានការ​ទារ​លុយកាក់​ក្រៅផ្លូវការ​នោះ​ទេ​»​។

លោក​ជំទាវ​ហ៊ុន ស៊ី​ណាត បន្ត​ថា «​អ​ញ្ចឹ​ង​បើ​រឿង​ដែល​ក្មួយ​អស់​លុយ​មាន អស់លោក​ធំ​ចុះ​ទៅ ដើម្បី​សម្តែង​ល្ខោន​ក្នុង​ពេល​ពលករ​ខ្មែរ​ស្រែក​ជេរ​។ ថ្ងៃនេះ​ជា​ថ្ងៃសីល សូម​ឲ្យ​អ្វី​ៗ​ដែល​អស់លោក​បាន​ជញ្ជក់​ឈា​.​ម​ពលករ​ខ្មែរ​កន្លង​មក​សូមកុំ​ឲ្យ​មាន​ទៀត បើ​មិន​បញ្ឈប់​ការ​ធ្វើបាប​ពលករ​ទេ សូម​ទសបារមី​លោកតា​ដំបង​ក្រ​ញ៉ូ​ង​ក្នុង​ខេត្តបាត់ដំបង​ចាត់ការ​អា​អ្នក​ទាំងនោះ​ផង​ចុះ​»​។

ជាមួយនឹង​ការ​ខម​មិន​របស់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដែល​សូម​ទសបារមី​លោកតា​ដំបង​ក្រ​ញ៉ូ​ង​ក្នុង​ខេត្តបាត់ដំបង​ចាត់ការ​មនុស្ស​ខូច​ដែល​យក​លុយ​ពលករ​ក្រៅផ្លូវការ​នោះ ស្រាប់តែ​ឃើញ​មាន​សារ​បែកធ្លាយ ដែល​ជា​សារ​ឆ្លើយឆ្លង​របស់​លោក សុខ លូ និង​សហការី​របស់​គាត់​ថា ដែល​បាន​ថត​សារ​របស់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត និង​សំ​ណេ​រ​របស់​លោក ផែង វណ្ណៈ ដែល​បាន​សរសេរ​ស្រ​ដៀង​លោក​ជំទាវ ហ៊ុន ស៊ី​ណាត​ថា​លោក​«​សុំ​ដាក់​បណ្តាសា​ឱ្យ​បុគ្គល​ថោកទាប​ណា​ប៊ឹ​ត​ជញ្ជក់​ឈាម​ពលករ សូម​ឱ្យ​វា​ក្រឡាប់​ឡាន​ងាប់​ទាំង​ពូជ​» នោះ​ចែកចាយ​ក្នុង​គ្រុប​តេ​ឡេ​ក្រាម​មួយ​ដោយ​យើង​ឃើញ​ថា ក្នុង​សារ​បែកធ្លាយ​នោះ សហការី​របស់​ ឯកឧត្តម សុខ លូ ម្នាក់​បាន​និយាយ​ថា​«​ដាក់​ទំនាយ​គេ​ដល់ក​ហើយ ឯ​កឧត្តម​បង អត់​ខ្លាច​បាបកម្ម​»​។ រួច​  ឯកឧត្តម សុខ លូ ក៏​បាន​តប​សារ​ថា​«​ដាក់​ទំនាយ​គេ​យូរ​ៗ…​គង់តែ​ត្រូវ​ខ្លួនឯង​ទេ​» ។

យ៉ាងណាមិញ ​បើ​យើង​ក្រ​ឡែក​មើល​សន្ទុះ​នៃ​ការ​ថ្លែងអំណរគុណ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត រឿង​មន្ត្រី​មួយ​ចំនួន​យក​លុយ​ក្រៅផ្លូវការ​ពី​ពលករ​ខ្មែរ​យើង​វិញ​ឃើញ​មាន​បងប្អូន​ខ្មែរ សម្តែង​ការ​អរគុណ​លោក​ជំទាវ​ជា​បន្តបន្ទាប់ ។

ជាក់ស្តែង បងប្អូន​ពលរដ្ឋ​ខ្មែរ​ក៏​បាន​ចេញ​វី​ដេ​អូ​ថ្មី​មួយ​សម្តែង​ការ​អរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ភរិយា និង​ថ្លែងអំណរគុណ​ចំពោះ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដែល​បាន​ជួយ​អន្តរាគមន៍​ដោះស្រាយ​រឿងរ៉ាវ ច្រក​ឡែ​ម ដោយ​មិន​ឱ្យ​មានការ​យក​លុយកាក់​ពី​បងប្អូន​ពលករ​ខ្មែរ​ដែល​ឆ្លងកាត់​ច្រក​ឡែ​ម​ទៅ​បំពេញការងារ​នៅ​ថៃ​ទៀត​នោះ​ទេ ។

ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយទៀត បងស្រី​ម្នាក់​បាន​លើក​ឡើង​ថា អ្នក​ដែល​ជា​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ថៃ​នោះ​មិនមែន​ជា​បក្ស​ប្រឆាំង​ទេ គឺ​នៅ​ថៃ​ក៏​មាន​ពលករ​ខ្មែរ​ដែល​គោរព​ស្រលាញ់​គណបក្ស​ប្រជាជន​ដែរ ហើយ​បងប្អូន​ក៏​បាន​ជូនពរ​ជំទាវ​ម៉ែ ហ៊ុន ស៊ី​ណាត មាន​សុខភាព​ល្អ​ផង​ដែរ​៕ 



Powered by Blogger.