មហាសង្ក្រាន្ត ឆ្នាំថោះ ៖ ថ្ងៃទី២០ មេសា នឹងមានសូរ្យគ្រាស
សម្រាប់មហាសង្ក្រាន្ត ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ មហាសករាជ១៩៤៥ ចុល្លសករាជ១៣៨៥ នេះ នឹងមានបាតុភូតជាច្រើនកើតមានរាប់ទាំងសូរ្យគ្រាស និងចន្ទគ្រាស ដែលនេះជាបាតុភូតលើផ្ទៃមេឃដែលបងប្អូនយើងគួរកត់សម្គាល់ផងដែរ។
យោងតាមសៀវភៅ មហាសង្ក្រាន្ត ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តរាជ ២០២៣ របស់ឯកឧត្តម អ៊ឹម បុរិន្ទ នាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរបានឱ្យដឹងថា បាតុភូតលើផ្ទៃមេឃនៅក្នុងឆ្នាំ២០២៣ គឺមានគ្រាសចំនួន៤ដង ដែលក្នុងនោះ គឺមានសូរ្យគ្រាសចំនួន២ដង និងចន្ទគ្រាស២ដងទៅតាមតំបន់ផ្សេងៗនៃពិភពលោក។
ខាងក្រុមនេះ គឺជាកាលបរិច្ឆេទនៃការកើតមានបាតុភូតសូរ្យគ្រាស និងចន្ទគ្រាស ៖ ១-នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ១កើត ខែពិសាខ ឆ្នាំថោះបញ្ចស័កចុល្លសករាជ១៣៨៥ ត្រូវនឹងថ្ងៃ ទី២០ ខែមេសា ឆ្នាំ២០២៣ មានសូរ្យគ្រាសជារូបចិញ្ចៀន និងសារពើគ្រាស (Annular/Total Solar Eclipse) មើលឃើញនៅអាស៊ីខាងត្បូងឆៀងខាងកើត, អាស៊ី,អូស្ត្រាលី,ប៉ាស៊ីហ្វិក,អង់តាក់ទិក, មហាសមុទ្រឥណ្ឌា ។ ចាប់ផ្តើមពីម៉ោង១០ម៉ោង៤៥នាទី ហើយបញ្ចប់នៅម៉ោង១១ម៉ោង៥៣នាទី ។ នៅភ្នំពេញ មើលឃើញជាអឌ្ឍគ្រាសចាប់ពីម៉ោង១០ម៉ោង៤៦នាទី ហើយបញ្ចប់នៅម៉ោង ១១ម៉ោង៥៣នាទី មើលឃើញតែ២ភាគរយប៉ុណ្ណោះប្រហែលមើលដោយភ្នែកទទេមិនឃើញទេ។
ព្រះអាទិត្យរះម៉ោង០៥ម៉ោង៥៦នាទីលិចម៉ោង១៨ម៉ោង១២នាទី ព្រះចន្ទ០៥ម៉ោង៤១នាទី១៨ម៉ោង២៤នាទី ២-នៅរាត្រីឆ្លងអធ្រាត្រថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះបញ្ចស័កចុល្លសករាជ១៣៨៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានចន្ទគ្រាសជាស្រមោលព្រាលៗ (Penumbra Eclipse Of the Moon)មើលឃើញនៅអឺរ៉ុបខាងត្បូថឆៀងខាងកើត, អាស៊ី,អូស្ត្រាលី, អាហ្វ្រិក, ប៉ាស៊ី ហ្វិក,អាត្លង់ទិក មហាសមុទ្រឥណ្ឌា,អង់តាក់ទិក។
ចាប់ផ្តើមពីម៉ោង២២ម៉ោង១២នាទីហើយ បញ្ចប់នៅម៉ោង០២ម៉ោង៣៤នាទី(ថ្ងៃ០៦) ។ មើលមិនឃើញដោយភ្នែកទទេនោះទេ។ ព្រះអាទិត្យរះម៉ោង០៥ម៉៤០នាទីលិចម៉ោង១៨ម៉១៤នាទី ព្រះចន្ទរះ ១៧ម៉៥៦នាទី លិច០៥ម៉០៦នាទី ៣-នៅល្ងាចថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័កចុល្លសករាជ១៣៨៥ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ មានសូរ្យគ្រាសរូបចិញ្ចៀន និងសារពើ (Annular/Total Eclipse Of Solar)មើលឃើញនៅអាហ្វ្រិកាខាងលិច,អាមេរិកខាងជើង,អាមេរិកខាងត្បូង,ប៉ាស៊ីហ្វិក,អង់ តាក់ទិក,អាក់ទិក។
ចាប់ផ្តើមពីម៉ោង២២ម៉០៤នាទីហើយបញ្ចប់នៅម៉ោង០៣ម៉៥៦នាទី(ថ្ងៃ១៥ ខែតុលា)។ នៅក្នុងតំបន់ភ្នំពេញនៃកម្ពុជាយើងមើលមិនឃើញទេ។ ព្រះអាទិត្យរះម៉ោង០៥ម៉៤៩នាទីលិចម៉ោង១៧ម៉៤៣នាទី ព្រះចន្ទរះ ០៧ម៉១៩នាទីលិច១៨ម៉៥៧នាទី ៤-នៅរាត្រីថ្ងៃអាទិត្យ១៥កើតខែអស្សុជឆ្នាំថោះបញ្ចស័កចុល្លសករាជ១៣៨៥ ត្រូវនឹង ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៣មានចន្ទគ្រាសជាអឌ្ឍគ្រាស(Partial Eclipse Of the Moon)មើល ឃើញនៅអឺរ៉ុប,អាស៊ី,អូស្ត្រាលី,អាហ្វ្រិកា,អាមេរិកខាងជើង,ខាងជើងឆៀងខាងកើត,អាហ្វ្រិកា ខាងត្បូង,ប៉ាស៊ីហ្វិក,អាត្លង់ទិក,មហាសមុទ្រឥណ្ឌា,អង់តាក់ទិកា។
ចាប់ផ្តើមពីម៉ោង០២ម៉៣៤ នៅភ្នំពេញនៃកម្ពុជាយើង មើលឃើញជាអឌ្ឍគ្រាសចាប់ពីម៉ោង០២ម៉៥៥នាទី ហើយបញ្ចប់នៅវេលាម៉ោង០៣ម៉ ៥២នាទី មើលឃើញតែ១២ភាគរយតែប៉ុណ្ណោះ៕
Post a Comment