អាជ្ញធរខេត្តបន្ទាយមានជ័យ សម្របសម្រួលជាមួយអាជ្ញាធរខេត្តស្រះកែវ រកដំណោះស្រាយរឿងពលករ កក ស្ទះ រង់ចាំ ឆ្លងព្រំដែន
យោងខ្លឹមសារ ដែលបាន ផ្សព្វផ្សាយ នៅលេីផេកផ្លូវការ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ÷ អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងសហការធ្វើកិច្ចការងារបន្ទាន់សម្របសម្រួលជាមួយអាជ្ញាធរខេត្តស្រះកែវ និងកងកម្លាំងសមត្ថកិច្ចថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ដើម្បីសម្របសម្រួលឲ្យបងប្អូនពលករដែលសម្រុកមកពីប្រទេសថៃកុំឲ្យមានការកកស្ទះរងចាំយូរ ។
ក្នុងការដោះស្រាយបន្ទាន់នេះ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាត់តាំងឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាលរងខេត្ត លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចអន្តោរប្រវេសច្រកអន្តរជាតិប៉ោយប៉ែត មន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងមន្ត្រីពាក់ព័ន្ធ បាននឹងកំពុងនៅលើទឹកដីថៃ ជួបពិភាក្សា ដោះស្រាយជាបន្ទាន់ជូនដល់បងប្អូនពលករខ្មែរជាច្រើនពាន់នាក់ ដែលអញ្ជើញមកលេងផ្ទះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
សូមបញ្ជាក់ថា បញ្ហានៃការកក់ស្ទះដូចក្នុងរូបភាពខាងលើនេះគឺបងប្អូនកំពុងអអង្គុយរងចាំខាងទឹកដីថៃ ដើម្បីពិនិត្យបំពេញបែបបទឆ្លងមកខាងទឹកដីកម្ពុជារបស់យើង ខាងសមត្ថកិច្ចកម្ពុជាគឺបានយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលពន្លឿននីតិវិធី ឲ្យបងប្អូនឆាប់បានទៅដល់ភូមិឋាន ផ្ទះសម្បែងនៅឯស្រុកកំណើតរៀងៗខ្លួន ។
ជានិច្ចការឃើញថាខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវជាខេត្តសម្ព័ន្ធមេត្រីភាពគ្នា មានកិច្ចប្រជុំផ្លាសរប្តូរបទពិសោធន៍ការងារ ពង្រឹងកិច្ចសហប្រតិបត្តិការល្អទៅវិញទៅមក មានអ្វីកើតឡើងតែសហការ រួមគ្នាដោះស្រាយជាប្រពៃណីល្អ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចតែងផ្តល់អនុសាសន៍ណែនាំឲ្យខេត្តជាប់ព្រំដែនបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសជាតិខាង៕
Post a Comment