ជោគជតារាសី សម្រាប់ថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣
ជោគជតារាសី សម្រាប់ថ្ងៃអាទិត្យ ១១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលមានដូចតទៅ៖
ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូតថ្ងៃនេះ ឡើងខ្ពស់ត្រដែត។ ចំពោះការងារវិញអ្នកនឹងសម្រចបានយ៉ាងល្អជាទីគាប់ចិត្តមិនមានឧបសគ្គណាមួយមកបៀតបៀនលើអ្នកបានឡើយ។ រីឯស្នេហាវិញមានតែការយល់ចិត្តយល់ថ្លើមគ្នាទៅវិញទៅមក។
ឆ្នាំឆ្លូវ៖ (ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវថ្ងៃនេះ ធ្លាក់ចុះ។ កិច្ចការរបស់លោកអ្នកនៅក្នុងថ្ងៃនេះមានចន្លោះប្រហោងធ្វើទៅមិនបានល្អ។ សូមប្រុងប្រយ័ត្នឱ្យមែនទែនរាល់ការធ្វើអ្វីមួយព្រោះនាំឱ្យអ្នកបាត់បង់ទ្រព្យសម្បត្តិ។ ចំណែកឯបញ្ហាស្នេហានិងគ្រួសារវិញមានបញ្ហាបន្តិចបន្តួច។
ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាលថ្ងៃនេះ រាសីធ្លាក់ចុះ។ កុំប្រថុយប្រថាលនឹងអ្វីដែលអ្នកមិនប្រាកដចិត្ត ព្រោះនាំឱ្យកើតសេចក្តីម៉ងសៅ។ សូមបង្ហាញភាពរីករាយទៅកាន់មនុស្សជុំវិញខ្លួននឹងថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ ផ្អាកការទទួលទានគ្រឿងស្ររវឹង។
ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះថ្ងៃនេះ រាសីល្អបង្គួរ។ ជីវិតនៅក្នុងគ្រួសាររបស់អ្នកមានតែសុភមង្គល មានតែស្នាមញញឹមដូចបុផ្ផាត្រូវទឹកសន្សើម។ ប៉ុន្តែបើមានមិត្តភក្តិណាមកពឹងពាក់រឿងលុយកាក់សូមពិចារណាសិនកុំឱ្យមានបញ្ហាទៅថ្ងៃក្រោយ។
រោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះមធ្យម។ រាល់ការបំពេញការងារសូមយកចិត្តទុកដាក់ដោយស្មារតីរឹងប៉ឹង និងប្រុងប្រយ័ត្នមនុស្សជិតស្និទ្ធក្បែរខ្លួនបន្តិច។ ចំពោះស្នេហាវិញមិនមានបញ្ហាចោទនោះទេ។
ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះ ល្អបង្គួរ ។ រាល់ការងារដែលធ្លាប់តែមានបញ្ហាថ្ងៃនេះនឹងអាចដោះស្រាយបានយ៉ាងរលូន ព្រមទាំងទទួលបានការសាទរពីមនុស្សជុំវិញខ្លួន។ អំពើល្អរបស់លោកអ្នកធ្លាប់សាងពីមុនមកនឹងហុចផលមកវិញជាមិនខាន។
ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ធ្លាក់ចុះ។កុំប្រញាប់ប្រញាល់ធ្វើរឿងណាមួយដោយមិនបានរៀបចំគម្រោងព្រោះការងាររបស់លោកអ្នកអាចនឹងបរាជ័យ។ រីឯស្នេហាវិញ ថ្ងៃនេះហាក់តមាត់តកនឹងគ្នាបន្តិច។ បើសិនជាលោកអ្នកលេងកីឡាវិញសូមបង្កើនការប្រុងប្រយ័ត្ន។
ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសីមធ្យម។ ថ្ងៃនេះអ្នកនឹងមានបញ្ហាសុខភាពបន្តិចបន្តួចប៉ុន្តែចូរកុំបារម្ភខ្លាំងពេក។ សម្រាប់អ្នករកស៊ីមុខជំនួញ ថ្ងៃនេះមិនសូវជាទទួលបានផ្លែផ្កាច្រើនដូចការរំពឹងទុកឡើយ។ ចំពោះជីវិតគូ ថ្ងៃនេះមិនសូវមានពាក្យនិយាយតបតគ្នាច្រើនដូចសព្វមួយដង។
ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសីមធ្យម។ សូមយកចិត្តទុកដាក់ពិនិត្យលើការងារឱ្យបានម៉ត់ចត់មុននឹងសម្រេចធ្វើអ្វីមួយជាពិសេសទៅលើគម្រោងធំៗ។ រីឯបញ្ហាស្នេហាមិនមានរឿងចម្រូងចម្រាស់ឡើយ។
ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសីធ្លាក់ចុះ។ ការងារធ្លាប់តែបំពេញបានល្អ លោកអ្នកអាចបង្កកំហុសបន្តិចបន្ទួច ប៉ុន្តែដោយសារលោកអ្នកមានស្មារតីរឹងប៉ឹងទើបមិនមានកំហុសធ្ងន់។ ចំពោះរឿងគ្រួសារ និងស្នេហាវិញ ថ្ងៃនេះមានសម្តីតូចសម្តីធំដាក់គ្នាទៅវិញទៅមក។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំច ថ្ងៃនេះរាសីល្អបង្គួរ។ ទាក់ទងនឹងការងារសូមឱ្យមានការអត់ធ្មត់បន្តិចព្រោះតែលោកអ្នកមានភារៈកិច្ចច្រើនដែលត្រូវបំពេញ។ បញ្ហាលុយកាក់របស់អ្នកមិនខ្វះខាតឡើយប៉ុន្តែកុំចាយខ្ជះខ្ជាយដោយមិនបានគិតពិចារណាវែងឆ្ងាយ។
ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះល្អបង្គួរ។ បញ្ហាគ្រួសារដែលធ្លាប់មានកន្លងមកនឹងត្រឡប់មកជានាគ្នាវិញ ។ ការងាររបស់លោកអ្នកអាចនឹងស្មុគស្មាញខ្លះ។ ចំណែកគូស្នេហ៍របស់លោកអ្នកវិញអាចនឹងងក់ងរគ្នាបន្តិច៕
Post a Comment