គ្រោះធម្មជាតិ បំណាក់​ដី​នៅ​ប្រទេស​កុង​ហ្គោ​ភាគ​ខាងកើត​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ២១​នាក់​ស្លាប់

រដ្ឋាភិបាល​ខេត្ត និង​មន្ត្រី​ក្នុង​តំបន់បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ បានថ្លែងប្រាប់សារព័ត៌មានថា មនុស្ស​យ៉ាងហោចណាស់ ២១នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន ​បន្ទាប់ពី​មាន​មហន្តរាយ​បំណាក់​ដី​នៅ​ភាគ​ខាងកើត​សាធារណរដ្ឋ​ប្រជាធិបតេ​យ្យ​កុង​ហ្គោ​។

​លោក Voltaire Batundi អ្នកដឹកនាំ​សង្គម​ស៊ីវិល​នៅ​តំបន់ Masisi បាន​និយាយថា សាកសព​ស្ត្រី ៨នាក់ និង​កុមារ ១៣នាក់ត្រូវបាន​រកឃើញ បន្ទាប់ពី​បំណាក់​ដី​បាន​វាយប្រហារ​ទន្លេ​មួយ​ក្នុង​តំបន់ Bolowa កាលពី​ថ្ងៃអាទិត្យ ខណៈ​អ្នក​ទាំងនេះ​កំពុង​បោកគក់​សំលៀកបំពាក់ និង​លាង​សម្អាត​ឧបករណ៍​ផ្ទះបាយ​។ ​ពលរដ្ឋ​និយាយថា នៅ​ម៉ោង​ប្រហែល ១១.៣០​នាទី​ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បំណាក់​ដី​បាន​កើតឡើង ស្ត្រី​ និង​កុមារ​កំពុង​បោកគក់​សំលៀកបំពាក់ដែល​ពួកគេ​ទាំងអស់​ត្រូវបាន​កប់ គ្មាន​នរណាម្នាក់​ចេញមកក្រៅ​រួច​នោះទេ​។

​រហូតមកដល់​ពេលនេះ យើង​ទាញ​យកបាន​សាកសព ២១​នាក់មាន​ស្ត្រី ​៧​នាក់ និង​កុមារ ​១៤​នាក់​។ នោះ​ហើយ​ជា​របៀប​ដែល​គ្រោះមហន្តរាយ​បានកើត​ឡើង​កាលពី​ម្សិលមិញ យើង​គ្មាន​ជំនួយ​នោះទេ​ក្រៅពី​ក្រុមយុវជន​នៅក្នុង​ភូមិ និង​មកពី​ភូមិ​នានា​ដែល​នៅ​ជិតខាង​៕







Powered by Blogger.