ករណីផ្ទុះ អាវុធនៅ សៀមរាប ផ្តើម ចេញ រឿង ចាញ់ ក្តី នៅ តុលាការដែលចែកទ្រព្យ ឱ្យ ខាង ប្រពន្ធ
ខេត្ត សៀមរាប ៖ ប្រភព ពី សមត្ថកិច្ច បាន បញ្ជាក់ ឱ្យដឹង ពាក់ព័ន្ធ ទៅករណីបាញ់ប្រហារ លើ អតីត ប្រពន្ធ និងប្អូនថ្លៃ ប្រុសស្លាប់ទាំង២នាក់ រួមជាមួយបងស្រីថ្លៃរងរបួសធ្ងន់នោះ គឺ ផ្តើម ចេញ ពី រឿង គំនុំ កាលពី អំឡុង ឆ្នាំ ២០២២ ដោយ ហេតុ ចាញ់ ក្តី នៅ តុលាការ ខណៈ តុលាការ បាន កាត់ ចែក ទ្រព្យ សម្បត្តិឱ្យទៅ ខាង ប្រពន្ធនិងកូន ។
សូមរំលឹកថា ជនដៃដល់ជា អតីត ប្តី លើកដៃ បាញ់ ប្រហារ យ៉ាង សាហាវព្រៃផ្សៃនៅ កណ្តាល ក្រុង សៀមរាប នេះ បាន កើតឡើង កាលពី នៅ វេលា ម៉ោង ប្រមាណ ៦ និង ៣០ នាទី ព្រឹក ថ្ងៃ ទី៧ មេសា នេះ ស្ថិត នៅ ទីតាំង ផ្សេងៗ គ្នា ២ កន្លែង ទី ១ - បាញ់ទៅលើអតីត ប្អូនថ្លៃ ប្រុស ស្លា.ប់នៅ ក្នុងផ្ទះ បន្ទប់ជាន់ ទី ១ និងទីតាំង ទី ២ - បាញ់ទៅលើអតីត ប្រពន្ធ នៅ ផ្សារលើ ហើយ បាន ស្លា.ប់ ពេល បញ្ជូន ដល់ មន្ទីរពេទ្យ បង្អែក ខេត្តសៀមរាប និងបាញ់ ទៅ លើ បងថ្លៃ ស្រី ព្រមទាំង បា.ញ់ ខ្លួនឯងបណ្តាល ឱ្យ របួសធ្ងន់ រហូត មក ទល់ វេលាម៉ោង ជិត៤រសៀល ថ្ងៃទី ០៧ មេសា ដដែលនេះ កំពុង សង្គ្រោះ បន្ទាន់ នៅ មន្ទីរ ពេទ្យ បង្អែក ខេត្តសៀមរាប ។
បើ តាម ប្រភព ពី សមត្ថកិច្ច ជំនាញ បាន ប្រាប់ ឱ្យ ដឹង ថា ជន ដៃដល់ខាងលើ ឈ្មោះថា លៀងហៃ អាយុ ៤៣ឆ្នាំ ជាអ្នក បន្លែ មានស្រុក កំណើតនៅ ខេត្ត កំពង់ចាម បច្ចុប្បន្ន រស់នៅ ភូមិ តា វៀន សង្កាត់ សាលា កំរើក ក្រុង សៀមរាប របួសធ្ងន់ ។ ដោយឡែក អតីតប្រពន្ធ បាន ស្លាប់ មាន ឈ្មោះ យ៉ង់ ផ ល្លី អាយុ ៤២ ឆ្នាំ បន្សល់ទុកកូនចំនួន២ នាក់ (ប្រុស ១ ស្រី១ ) ។ ចំណែក បងស្រី បង្កើត របស់អតីត ប្រពន្ធ បានរងរបួសធ្ងន់ មាន ឈ្មោះ យ៉ង់ មុំ អាយុ ៤៧ ឆ្នាំ មុខរបរ លក់ បន្លែ និងអតិត ប្អូនប្រុស ថ្លៃ ឈ្មោះ ហាក់ ណា រ៉ុ ង ភេទ ប្រុស អាយុ៣៨ ឆ្នាំ មុខរបរលក់ បន្លែ បោះ ដុំ ( ស្លាប់ ) នៅផ្ទះក្នុង បន្ទប់ជាន់ ទី ១ ។ ជន រង គ្រោះទាំង ៣នាក់ មានស្រុកកំណើតស្រុក ស្អាង ខេត្តកណ្តាល បច្ចុប្បន្ន រស់នៅ ភូមិ តា វៀន សង្កាត់ សាលា កំរើក ក្រុង សៀមរាប ។
ប ច្ចប្ប ន្ន ជន រង គ្រោះ ដែល ស្លាប់ ទាំង ២ នាក់ ក្នុង នោះ មាន អតីតប្រពន្ធនិង ប្អូនប្រុស ត្រូវ បាន កម្លាំង នគរបាល ការិយាល័យ ជំនាញរៀបចំ ប្រគល់ ឱ្យ ក្រុម គ្រួសារ យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី ។ រីឯ ជន រង គ្រោះ ត្រូវជា បងថ្លៃ ស្រីកំពុង សង្គ្រោះ បន្ទាន់ នៅ មន្ទីរពេទ្យ បង្អែក ខេត្តសៀមរាប ។ ចំណែក ជន ដៃដល់ ត្រូវជា អតីត ប្តី ត្រូវ បាន សមត្ថកិច្ចវាយ ខ្នោះជាប់នឹងគ្រែ នៅ ក្នុង មន្ទីរពេទ្យ បង្អែក ខេត្ត សៀម រាប និង យាមកាម យ៉ាងតឹង រឹង ចៀសវាងកុំឱ្យ ជន នោះគេច ខ្លួន បាត់ ហើយនឹងចាត់ ការ តាម ផ្លូវ ច្បាប់ ពេលអាការៈ ធូរស្រាលវិញ ។
Post a Comment