ទីបំផុតដឹងដល់ លោកជំទាវ ហ៊ុន ស៊ីណាត ហើយ ពី ភាពមិនប្រក្រតី " ត្រីចង្វាចិញ្ចឹមត្រីឆ្ដោ " នៅច្រកឡែម ស្រុកកំរៀង ស្នើទៅឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង

បន្ទាប់ពី មានសារព័ត៌មានជាច្រើន និងបងប្អូនប្រជាពលករ បង្ហោះសារ ស្តីពី ស្រុកកំរៀង ច្រកឡែមមានការរអ៊ូរទាំ ពីបងប្អូនពលករ ដែលវិលចូលទៅប្រទេសថៃវិញ ត្រូវអស់លុយម្នាក់ ១៦០០បាត (ប្រាក់ថៃ) នឹងថ្លៃដឹកអីវ៉ាន់ម្នាក់១០០បាត (ប្រាក់ថៃ) ទៀត ពួកគាត់បានដាក់សំណួរថាតើលុយទាំងនុះគេយកទៅណា ចូលរដ្ឋឬចូលបុគ្គល ហើយពួកគាត់សង្ឃឹមថានឹងមានការបន្ថូបន្ថយ រឿងយកលុយយកកាក់ពីពួកគាត់។

លោកជំទាវ ហ៊ុន ស៊ីណាត បានជ្រាប នូវព័ត៌មាន ខាងលេី លោកជំទាវ ក៏បង្ហោះសារ នៅលើបណ្តាញសង្គម Facebook របស់លោកជំទាវ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ពីភាពមិនប្រក្រតី នៅច្រកឡែម ស្រុកកំរៀង ស្នើទៅឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានខ្លឹមសារដូចខាងក្រោម៖

" ខ្ញុំសូមឯកឧត្តមគណៈអភិបាលខេត្តបាត់ដំបង សុខ លូ មេត្តាជួយមើលរឿងរ៉ាវរបស់រាស្ត្រច្រកឡែម ក្នុងស្រុកកំរៀងនៅតាមច្រកនេះបានធ្វើបាបរាស្ត្ររាល់ថ្ងៃប្រជាជនឆាតមកឲ្យខ្ញុំជម្រាបជូនដល់ថ្នាក់លើផងតើរឿងនេះវាយ៉ាងណាដែរ? រឿងច្រកឡែមមួយនេះយូរហើយបែបរកលុយដូចពាក្យគេថាត្រីចង្វាចិញ្ចឹមត្រីឆ្ដោហើយមើលទៅ ។សូមអស់លោកដែលពុករលួយល្មមឆ្អែតឆ្អន់ហើយ។ម្យ៉ាងទៀតមានក្មេងកំពង់តែស្រែករឿងនេះស្រប់ " ។



Powered by Blogger.