នគរបាលស្រុកមង្គលបូរី ធ្វើសេចបំភ្លឺ ជុំវិញ ការបង្ហោះ ថា "ករណីក្មេងស្ទាវគប់ដុំថ្មតាមដងផ្លូវមង្គលបូរី...) ជាព័ត៌មានមិនពិត

បន្ទាយមានជ័យ ៖ រឿងរ៉ាវកើតឡើង នៅវេលាម៉ោង ១៩.២០នាទីថា ( ករណីក្មេងស្ទាវគប់ដុំថ្មតាមដងផ្លូវមង្គលបូរី ភូមិស្ទឹងចាស់ផ្លូវទៅ ភូមិស្រមោចសូមប្រុងប្រយ័ត្ន) ដោយគប់ទៅលើ ឈ្មោះឈុន គិមឈយ ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិ ស្ទឹងចាស់ ឃុំ គយម៉ែង ស្រុកមង្គលបូរី ត្រូវចំដើមទ្រូងខាងឆ្វេងបណ្តាលអោយដួលម៉ូតូសន្លប់នោះការបង្ហោះរបស់អាខោនហ្វេសបុក របស់ឈ្មោះ Vorng Blach បង្ហោះ ថ្ងៃទី ១៦.០៣.២០២៣ វេលាម៉ោង១៩.២០នាទី ។


តាមការបំភ្លឺឈ្មោះ ឈុន គិមឈយ ភេទ ប្រុស អាយុ៥៣ ឆ្នាំនៅភូមិ ស្ទឹងចាស់ ឃុំ គយម៉ែង ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ កាលពីរថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង០០នាទី ដែលជាជនរងគ្រោះត្រូវបានគេបង្ហោះហ្វេសបុកថា ” ត្រូវបានក្មេងស្ទាវគប់ដុំថ្មត្រូវស្មាបណ្តាលអោយដួលសម្លប់យកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា.ជប៉ុនស្រុកមង្គលបូរីតាមការបំភ្លឺអះអាងថា.គាត់មកពីបុណ្យសពហើយស្រវឹងស្រាស្រឺងៗហើយត្រឡប់ទៅផ្ទះវិញបន្ទាន់ទៅទិញផ្លែត្រសក់នៅភូមិអង្កខ្មៅ ឃុំគយម៉ែង (ផ្លូវទៅភូមិស្រមោច) ក៏ជិះម៉ូតូបានប្រហែល៤០០ម៉ែត្រខាងកើតផ្ទះក៏ជាន់ដុំថ្មក្រឡាច់ដួលបណ្តាលអោយគាត់សន្លប់ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក មិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបុរី ។

នគរបាលស្រុក ក៏បើកកាស៊ើបអង្គេត ពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវ ស្តាបការបំភ្លឺសាក្សី ដោយយកចិត្តទុកដាក់បំផុតរបស់នគរបាលជំនាញ ករណីនេះគឺ (មិនមែនជាការពិតនោះទេ ) គឺពុំមានក្មេងស្ទាវគប់ដុំថ្មចំដើមទ្រូងដូចតាមការបង្ហោះ ហ្វេសបុក នោះទេគឺគាត់ដួលម៉ូតូដោយខ្លួនឯង ។

ដូចនេះតាមការបង្ហោះ ហ្វេសបុកដែលមិនទាន់ដឹងការពិតពុំទាន់មានមូលដ្ឋានច្បាស់លាស់ផ្សាយខុសក៏ដូចជាបំភ្លៃសក្ខីកម្ម បង្ហោះសារមិនពិត និងមានការនិយាយខ្វះមូលដ្ឋានស្រាវជ្រាវច្បាស់លាស់ពិតប្រាកដ អាចពាក់ព័ន្ធទៅក្នុងផ្លូវច្បាប់ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានធ្វើឲ្យប៉ះពាល់ដល់ដំណើរការស៊ើបអង្កេតនិងការប្រឹងប្រែងរបស់នគរបាល។

អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាប ហើយអ្នកដែលបង្ហោះសារតាមប្រព័ន្ធសង្គមនាៗ ពីបញ្ហានេះសូមកែសំរួលពត៌មានឡើងវិញ ប្រកបដោយវិជ្ជាជីវះ ។




Powered by Blogger.