លុចសុីស LX570 រយ៉ែ ថយក្រោយ យ៉ាងលឿន ជ្រុលទៅបុក កង់បីឥណ្ឌា ផ្ទប៉ និង របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង
ផ្ទុះការចាប់អារម្មណ៍ នៅហេុតកាណ៍ គ្រោះថ្នាក់ចរាចរណ៍ ដោយមានបុរសម្នាក់បានបេីករថយន្តលុចសុីស LX570 រយ៉ែថយក្រោយយ៉ាងលឿនជ្រុលទៅបុកកង់បីឥណ្ឌាផ្ទុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យកល់ជាប់លេីទ្រូងផ្លូវ និងធ្វេីឱ្យបុរសពីរនាក់រងរបួស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី០៣ មេសា ២០២៣ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានប្រាប់ឱ្យដឹងថា មុនកេីតហេតុ គេឃេីញបុរសម្នាក់បានបេីករថយន្តបង្កម៉ាក ឡិចសុីស LX570 ពណ៌ស្ក ពាក់ផ្លាកលេខ ភ្នំពេញ 2AT-8288 ដោយរយ៉ែចេញពីធនាគារ ស្ថាបនា យ៉ាងលឿនមកបុកឡំប្រឺតា មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់កំពុងដឹងភ្ញៀវ ជាបុរសម្នាក់ទៀត កំពុងធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម ចំពីចំហៀងពេញទំហឹង បណ្ដាលឱ្យខ្ទាតមកបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្ថែមបាក់អស់៥កង់ កល់ជាប់ទាំងរថយន្តបង្កនិងឡំប្រឺតា រងការខូចខាតយ៉ាងដំណំ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ មានបុរសពីរនាក់ ម្នាក់ជាម្ចាស់ឡំប្រឺតា និងម្នាក់ជាភ្ញៀវធ្វេីដំណេីរបានរងរបួសខ្លួនប្រាណគួរសម និងបានទៅមន្ទីរពេទ្យដេីម្បីពិនិត្យរបួសផងដែរ ។
បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់សហការជាមួយមន្ត្រីជំនាញចរាចរណ៍មកធ្វេីការវាស់វែងយករថយន្តបង្ក និងឡំប្រឺតា ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីដោះស្រាយគ្នាតាមច្បាប់នាពេលក្រោយ ៕
Post a Comment